ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើគម្រោងថវិកា ឆ្នាំ២០២៥ របស់ព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើគម្រោងថវិកា ឆ្នាំ២០២៥ របស់ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មការទី២ព្រឹទ្ធសភា ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្រ្តីជំនាញមកពីនាយកដ្ឋានហិរញ្ញវត្តុ។
កិច្ចប្រុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរបស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន